Skip to main content

Posts

Showing posts from May, 2020

King Fern found at the eastern plain Cambodia

ស្តេចនៅក្នុងព្រៃ ​​​          ស្តេចប៉ប្រក់ ( King Fern ) ដែលមិនទាន់ត្រូវបានកំណត់អត្តសញ្ញាណមួយប្រភេទ ត្រូវបាន​រកឃើញ​នៅក្នុងខេត្តមណ្ឌលគិរី នៅតាមបណ្តោយអូចុងដីចំការបស់ប្រជាជននៅក្នុងតំបន់។      ​ ដោយមើលលើរូបរាងដ៏ចម្លែករបស់ស្តេចប៉ប្រក់នេះ វា​មានលក្ខណះស្រដៀងគ្នាជាមួយនិង​ប្រភេទ​ស្តេច​ប៉ប្រ៉ក​ម្យ៉ាងទៀតដែលមានវត្តមាននៅក្នុងប្រទេសអូស្ត្រាលី ដែលមានឈ្មោះជាវិទ្យាសាស្ត្រថា Angiopteris avecta និង​មាន​ក្នុង​បរិមាណ​តិចតួចទៀតផងនៅទីនោះ។​ នៅវាធំពេញវ័យ ធាង( Frond )របស់វា​អាចមាន​ប្រវែង​ដល់ទៅ៨ មែត្រ ឯណោះ​។ បើទោះបីជារូបរាងមានភាពស្រដៀងគ្នា តែពុំទាន់មានការផ្ទៀងផ្ទាត់លំអិត​អំពីប្រភេទ​ស្តេច​ប៉ប្រ៉កដែល​មានវត្ត​នៅក្នុង​ប្រទេស​កម្ពុជា​នៅឡើយ។ ប៉ប្រ៉កដែលកំពុងមានវត្តមាននៅកម្ពុជា   ប៉ប៉្រកនេះវាចូលចិត្តដុះតាមប្របមាត់អូរ ស្ទឹងដែលទឹកហូរជាអចិន្ត្រៃណ៏ មានសំណើមខ្ពស់ផងដែរ ដូចដែលបានឃើញនៅក្នុងរូបខាងក្រោម។ ប្រភពរូបភាព៖  https://daintreerainforest.net.au/our-destination/king-fern/ written by: Song Det